សេចក្តីសង្ខេបអំពីប្រធានបទ
ប្រធានបទនេះគឺជាការស្រាវជ្រាវមួយដែលធ្វើដោយ កញ្ញា ខនដន ណាតាលី និង លោក សៀង សំរក្សា ក្នុងគោលបំណងស្វែងយល់អំពីការផ្លាស់ប្តូរសកម្មភាពរស់នៅរបស់ប្រជាជនជាច្រើនជំនាន់ ដែលរស់នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែនដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។
នៅក្នុងបទបង្ហាញនេះ លោកសៀង សំរក្សា នឹងលើកឡើងនូវការប្រែប្រួលដែលរាប់បញ្ចូលទាំង ការអនុវត្តប្រពៃណីទំនៀមទម្លាប់ចាស់ៗដោយមនុស្សចាស់ និងក្មេងជំនាន់ក្រោយ ការជ្រើសរើសគូស្រករ ជំនឿប្រពៃណីទៅលើរឿងកម្មផលតាមបែបព្រះពុទ្ធសាសនាថេរវាទចំពោះរឿងគូព្រេងរបស់មនុស្សចាស់ និងក្មេងជំនាន់ថ្មី សិក្សាអំពីប្រពៃណីទំនៀមទម្លាប់ចាស់ៗដែលត្រូវបានអនុវត្តដោយមនុស្សចាស់ដែលរស់នៅលើភ្នំ និងភាពខុសគ្នានៃសកម្មភាពថ្មីៗដែលត្រូវបានអនុវត្តន៍ដោយយុវវ័យបច្ចុប្បន្នដែលកើតឡើងពីបម្រែបម្រួលនៅក្នុងសង្គម និងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដោយសារទស្សនយេនឌ័រ និងបច្ចេវិទ្យានៅលើភ្នំគូលែន។
ប្រវត្តិរូបសង្ខេបរបស់វាគ្មិន
លោក សៀង សំរក្សា បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ ជាបុគ្គលិកជំនួយការ នៅក្នុងអង្គការមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវបរិស្ថាន (The School for Field Studies)។ លោក រក្សា បានបញ្ចប់ការសិក្សាជំនាញកសិកម្ម ពី Tel Hai College ក្នុងប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ២០១៧ និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងឆ្នាំ២០១៨។ ក្រោយបញ្ចប់ការសិក្សា លោកបានទទួលបទពិសោធន៍ការងារក្នុងវិស័យកសិកម្ម និងអាហារូបត្ថម្ភ និងការស្រាវជ្រាវមុនចូលបំរើការងាបច្ចុប្បន្ន។
-ចុះឈ្មោះចូលរួមតាមរយៈ Zoom Webinar៖ http://rb.gy/h5pasm
-ព័ត៌មានបន្ថែមអំពីកម្មវិធីនេះ សូមទាក់ទងមកកាន់៖ [email protected]
-ព័ត៌មានបន្ថែមអំពីកម្មវិធីនេះ សូមទាក់ទងមកកាន់៖ [email protected]