វគ្គបណ្ដុះបណ្ដាលសម្រាប់គ្រូបង្រៀនអំពី «ការអប់រំអំពីការអភិរក្ស និងគ្រប់គ្រងសម្បត្តិបេតិកភណ្ឌ»

វគ្គសិក្សា​៖ ចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី០៧ ខែតុលា ​ឆ្នាំ២០២០​

ទីតាំង៖ មជ្ឈមណ្ឌលខេមរសិក្សាខេត្តសៀមរាប

 សាស្រ្ដាចារ្យ​ដឹកនាំ៖ Barbara J. Anello-Adnani, លោក ហេង ដារ៉ា​ និង វាគ្មិន​ជំនាញ​ជា​ច្រើន​រូបទៀត

ភាសា៖ អង់គ្លេស និង​ខ្មែរ​

វគ្គសិក្សា​នេះ​ទទួលបាន​ការឧបត្ថម្ភពី ​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុង​ភ្នំពេញ ដែលមាន​ការចូលរួម​ដោយ​អាជ្ញា​ធរជាតិអប្សរា​ ការរិយាល័យ​អភិរក្សអង្គរ​ អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​មជ្ឈមណ្ឌលខេមរសិក្សា​(CKS)។

លក្ខខណ្ឌដែលអាច​ចូលរៀន​បាន​

វគ្គបណ្ដុះបណ្ដាលនេះ​បើកទូលាយ​សម្រាប់​គ្រូបង្រៀនជាជនជាតិខ្មែរគ្រប់កម្រិត ចាប់ពី​បឋមសិក្សា រហូត​ដល់​វិទ្យា​ល័យ​ ឬអ្នក​អប់រំនៅតាម​សារមន្ទីរ និង​សាកលវិទ្យា​ល័យនានា ដែល​មាន​ទីតាំងនៅក្នុង​ខេត្តសៀមរាប និង​ខេត្ត​ព្រះវិហារ​ និងមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស។ ប្រសិន​បើ ​លោកគ្រូ អ្នកគ្រូ​ មាន​ចំណាប់អារម្មណ៍ សូម​ផ្ញើប្រវត្តិរូប​​សង្ខេប (មិនលើស ២ទំព័រ) និង​លិខិត​បង្ហាញអំពី​ចំណាប់​អារម្មណ៍ (១ទំព័រ) ជាភាសាអង់គ្លេស ​ទៅកាន់ ​លោកស្រី Barbara Anello តាមរយៈ Email​[email protected] អោយ​​បាន​មុនថ្ងៃទី០​៧ ខែ​តុលា ឆ្នាំ២០២០ ​(​ម៉ោង​៥ល្ងាច)។

សេចក្ដីសង្ខេប​អំពីវគ្គសិក្សា​

យើងនឹង​សិក្សា​រៀងរាល់សប្ដាហ៍ ឬរៀងរាល់​ពីរ​សប្ដាហ៍ម្ដង​ ហើយ​កាលវិភាគសិក្សា​របស់យើង​មាន​ភាព​បត់បែន។ ​ កម្មវិធីសិក្សា​អាច​ជា​ការ​សិក្សា​ដោយផ្ទាល់​នៅតំបន់អង្គរ​ ប្រាសាទ​កោះកេរ្តិ៍ និងប្រាសាទ​​ព្រះវិហារ (ការចំណាយទាំងអស់​ត្រូវបាន​គាំទ្រដោយថវិការ​របស់​កម្មវិធី)។​ វគ្គសិក្សា​នេះនឹង​ប្រព្រឹតិ្តទៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ឬថ្ងៃ​ចុងសប្ដាហ៍​​ ចាប់ពីម៉ោង​៦ ដល់ ម៉ោង​៨ល្ងាច

គោលបំណង​នៃការបង្កើត​វគ្គសិក្សា​នេះ ​គឺដើម្បីបង្កើននូវការ​យល់ដឹង​អំពីការងារ​អភិរក្សតំបន់បេតិកភណ្ឌជាតិ ក្រោមការដឹកនាំដោយ​អ្នកជំនាញ និង​អង្គការ​ពាក់ព័ន្ធនានា​ ជាពិសេសការងារដែល​ពួកគាត់​ធ្វើ បញ្ហានានាដែល​ពួកគាត់បាន​ជួបប្រ​ទះ និង​ដើម្បីបង្ហាញ​ដល់ លោកគ្រូ អ្នកគ្រូ​ ​ពី​​គន្លឹះ និងវិធីសាស្រ្តនានាដែលអាចប្រើដើម្បីធ្វើអោយសិស្សទាំងឡាយចូលរួមយ៉ាងសកម្មក្នុងការសិក្សាអំពី បេតិកភណ្ឌ។​

ក្នុងវគ្គសិក្សានេះ​ អ្នក​សិក្សា​នឹង​បាន​ជួប​អ្នក​ជំនាញជា​ច្រើនរូប ដែល​ជា​វាគ្មិន ដែលអញ្ជើញមកពី តំបន់អភិរក្ស​ឧទ្យា​ន​អង្គរ​។ ដើម្បីទទួលបាន​នូវ​ភាពជោគជ័យ​ចំពោះវគ្គសិក្សា​នេះ ​អ្នកចូលរួម​មិនតម្រូវ​ឲ្យអាន​ ឬសរសេរ​ច្រើនឡើយ ប៉ុន្ដែតម្រូវ​អោយ​មានដូចជា​៖ ​ការចូលរួម​យ៉ាង​សកម្ម​ វត្តមានពេញលេញ ការពិភាក្សា ការឆ្លុះបញ្ចាំង និង​ការ​ចូលរួមចំណែកជាយោបល់​ល្អៗដើម្បីជា​ការរៀបចំនូវ​គម្រោង​មេរៀន​នានា។​

គោលដៅ គឺសម្រាប់​ លោកគ្រូ អ្នកគ្រូ​ ទទួលបាន​ចំណេះដឹង​ដោយផ្ទាល់ពីអ្នកជំនាញ​ ស្ដីអំពីការងារ​អភិរក្ស តំបន់បេតិកភណ្ឌជាតិ​​ និង​ការ​ងារ​នៃការ​គ្រប់គ្រងនានា​ ​ហើយលោកគ្រូ អ្នកគ្រូ​ អាច​ចែករំលែក​ចំណេះដឹងទាំងនេះដល់​សិស្សានុសិស្ស​របស់​ខ្លួន​គ្រប់កម្រិត​​​​៕

 

Short Course on Teacher Training in Heritage Preservation & management Education

Course Duration: 15 October – 24 December 2020

Application Deadline: 7 October 2020 (5pm)

Location: CKS Siem Reap

 Instructors: Barbara J. Anello-Adnani, Heng Dara and guest speakers         

Language: English and Khmer

 Sponsored by the Embassy of the United States, Phnom Penh, in cooperation with Apsara Authority, Angkor Conservation Office, the National Authority of Preah Vihear and the Center for Khmer Studies (CKS), Siem Reap.

Eligibility

Open to Cambodian national teachers of all levels, Primary, Secondary, High School, and to Museum Educators and University Lecturers in Siem Reap and Preah Vihear provinces by application with a letter of interest (not more than 1 page) and CV (2 pages max.) in English to Barbara Anello at:  [email protected] not later than 7 October 2020 (5pm).

 Course Briefing

We will meet weekly or bi-weekly, with a flexible schedule Thursday evening from 6pm to 8pm alternating with site visits in Angkor Park during weekdays and weekends, as well as a trip to Koh Ker and Prasat Preah Vihear.

The aim is to increase awareness among teachers about the work of heritage professionals, about the professions and organizations involved, the kinds of work they do, the issues they deal with, and to provide ideas and methodologies on how teachers can involve their students in active learning about heritage.

Most of the meetings will be guest lectures by professionals in the field, on-site in Angkor Park. There will be a visit to Koh Ker and Prasat Preah Vihear (fully funded for participants). The course will not require extensive reading or writing, and will be conducted in both Khmer and English. Successful completion of the course will require: active participation, full attendance, discussion, reflection, and engagement in developing creative ideas for lesson planning.

The goal is for teachers to gain first-hand, active experience and insight into the work of Heritage Preservation and Management which they can share with students of all levels through active learning.

 

 

 

Share!

Share on facebook
Share on twitter
Share on linkedin
Share on email

Stay in touch

Subscribe to our newsletter for CKS news and updates.

Our website uses cookies to help ensure you have the best experience while visiting khmerstudies.org.