Facebook Pixel

25 Years of CKS: Reflecting on the Road Traveled

Over the last 25 years, CKS has been dedicated to promoting Khmer Studies, fostering scholarly exchanges, and supporting Cambodian higher education. Through our fellowship programs, CKS has nurtured numerous scholars, many of whom have gone on to make significant contributions to the fields of Cambodian and Southeast Asian studies through their publications, teaching, and leadership. 

CKS supports students, scholars, and the general public interested in Cambodia and the region through our extensive online and offline library resources and event programming, which includes library and research capacity-building workshops, academic conferences and seminars, and our in-person and webinar lecture series. We also engage our local community through our annual Mini Book Fair, monthly activities at the Children’s Library, and reading contests. 

Join us in celebrating 25 years of knowledge, connection, and impact!

 

The Contest

As part of our anniversary celebration, we are hosting a contest, “Reflecting on the Road Traveled,” focusing on CKS’s role in fostering Khmer studies over the past two and a half decades. 

If you were ever a CKS fellow, engaged in a CKS event, or used the CKS library, you are eligible to enter. The contest  invites participants to showcase critical people, programs, activities, projects, events, and partnerships from the past quarter century that have advanced CKS’s mission through an original piece of artwork as defined below. We encourage contest submissions that celebrate Khmer Studies, align with CKS’s mission, and emphasize CKS’s 25 years of impact.

Participants must be over 18, and all nationalities, races, genders, and people with disabilities are welcome to join.

To participate, submit your original work in the following categories:

  • Photography ( 10MB or less in JPEG )
  • Poster ( 10MB or less in JPEG or PNG )
  • Painting ( 10MB or less in JPEG or PNG)
  • Drawing ( 10MB or less in JPEG or PNG )
  • Poetry ( less than ten verses in pdf )
  • Reflections ( 250 words to 500 words in pdf ).

Submissions may be in either English or both English and Khmer.

 

Contest Rules and Submission Period

  • All submissions must be made under the contest’s theme between April 25th and May 31st, 2024. The entries must be original (meaning not copied, reproduced, or generated using artificial intelligence tools (AI)). Plagiarism will lead to disqualification.
  • By submitting an entry, participants agree to grant CKS the right to use their work for promotional or communication purposes without any compensation or further approval from the participant.
  • Entries will be judged based on originality, creativity, relevance to CKS, and overall artistic or intellectual merit. The judges’ decision is final, and no correspondence will be entered into regarding the results.
  • CKS reserves the right to modify or cancel this contest at any time without prior notice.
  • Participating in this contest confirms that they have read and understood these guidelines and agree to abide by them.
  • Only winners will be contacted after the contest submission period ends.

 

Prizes and Awards

This contest will have two winners: The Judge’s Choice Award Winner and The Public’s Choice Award Winner. The Judge’s Choice Award Winner and The Public’s Choice Award Winner will receive a certificate acknowledging their achievement and an opportunity to be featured on the Center for Khmer Studies’ website and social media platforms.

 

Judging Criteria

  • Our panel of judges will select the Judge’s Choice Award winner. submissions will be judged on the entry’s originality, creativity, alignment with the contest theme, and overall artistic or intellectual merit.
  • The Public’s Choice Award winner is determined by the collective preference of the general public on CKS’s Facebook page. Participants with the highest combined reactions, comments, and shares on their submitted entries will be declared the winner.

 

Please Click Here to Submit!

 

 

ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលខេមរសិក្សា (CKS) បានប្តេជ្ញាចិត្តលើកកម្ពស់ខេមរសិក្សា ជំរុញការផ្លាស់ប្តូរ និងគាំទ្រដល់ឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីជាច្រើន មជ្ឈមណ្ឌលខេមរសិក្សាបានចូលរួមលើកកម្ពស់អ្នកស្រាវជ្រាវ និងការស្រាវជ្រាវអំពីកម្ពុជា ជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ តាមរយៈការបោះពុម្ពផ្សាយ ការបង្រៀន និងតួនាទីជាអ្នកដឹកនាំ។

មជ្ឈមណ្ឌលខេមរសិក្សាបានព្យាយាមគាំទ្រយ៉ាងម៉ោះមុតដល់សិស្សានុសិស្ស អ្នកស្រាវជ្រាវ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ទៅលើប្រទេសកម្ពុជា និងតំបន់  តាមរយៈធនធានបណ្ណាល័យដោយផ្ទាល់ និងអនឡាញ ព្រមទាំង កម្មវិធីសិក្សាដូចជាសន្និសីទ សិក្ខាសាលា ដោយផ្ទាល់និងអនឡាញ។ ក្រៅពីនោះ មជ្ឈមណ្ឌលខេមរសិក្សាក៏មានការរៀបចំពិព័រណ៍សៀវភៅខ្នាតតូចប្រចាំឆ្នាំ សកម្មភាពប្រចាំខែនៅបណ្ណាល័យកុមារ និងការប្រកួតប្រជែងការអាន។

សូមអបអរសាទរគម្រប់២៥ឆ្នាំនៃចំណេះដឹង ការប្រាស្រ័យទំនាក់ទំនង និងការចូលរួមលើកកម្ពស់របស់មជ្ឈមណ្ឌលខេមរសិក្សានៅក្នុងសហគមន៍របស់យើង!

 

អំពីការប្រកួត

ការប្រកួតប្រជែងការឆ្លុះបញ្ចាំងលើផ្លូវដែលបានធ្វើដំណើរនេះជាផ្នែកមួយនៃការអបអរសាទរគម្រប់២៥ឆ្នាំ ដែលផ្តោតលើតួនាទីរបស់មជ្ឈមណ្ឌលខេមរសិក្សា ក្នុងការជំរុញខេមរសិក្សាក្នុងរយៈពេលពីរទសវត្សរ៍កន្លះកន្លងមកនេះ។

ការប្រកួតប្រជែងនេះសំរាប់សិស្សនិស្សិតមជ្ឈមណ្ឌលខេមរសិក្សា ព្រមទាំងសាធារណជនដែលធ្លាប់ចូលរួមក្នុងកម្មវិធី ឬប្រើបណ្ណាល័យមជ្ឈមណ្ឌលខេមរសិក្សា។​ ការប្រកួតនេះតំរូវឱ្យអ្នកចូលរួមបញ្ជូនស្នាដៃដែលរំលេចនូវបុគ្គលសំខាន់ៗ គម្រោង ព្រឹត្តិការណ៍ និងភាពជាដៃគូក្នុងរយ:ពេល២៥ឆ្នាំ ដែលបានធ្វើឱ្យបេសកកម្មរបស់មជ្ឈមណ្ឌលរីកចម្រើន។ មជ្ឈមណ្ឌលខេមរសិក្សាយើងលើកទឹកចិត្តស្នាដៃ ដែលបង្ហាញពីខ្លឹមសារនៃខេមរសិក្សា  ឆ្លុះបញ្ចាំងពីចក្ខុវិស័យ និងបង្ហាញពីសមិទ្ធិផលសំខាន់ៗរបស់មជ្ឈមណ្ឌលខេមរសិក្សា ក្នុងដំណើររយៈពេល២៥ឆ្នាំនេះ។

អ្នកចូលរួមត្រូវតែមានអាយុលើសពី១៨ឆ្នាំ គ្រប់ភេទ គ្រប់ជាតិសាសន៍ និងជនពិការត្រូវបានស្វាគមន៍ឱ្យចូលរួម។

ដើម្បីចូលរួម សូមបញ្ជូនស្នាដៃដើមរបស់អ្នកតាមប្រភេទដូចខាងក្រោម

  • រូបថត (១០MB ឬតិចជាងនេះក្នុងទម្រង់ជា JPG)
  • ផូសស្ទ័រ (១០MB ឬតិចជាងនេះក្នុងទម្រង់ជា JPG ឬ PNG)
  • គំនូរផាត់ (១០MB ឬតិចជាងនេះក្នុងទម្រង់ជា JPG ឬ PNG)
  • គំនូរ (១០MB ឬតិចជាងនេះក្នុងទម្រង់ជា JPG ឬ PNG)
  • កំណាព្យ (តិចជាង ១០ វគ្គក្នុងទម្រង់ជា pdf)
  • អត្ថបទឆ្លុះបញ្ចាំង (២៥០ ពាក្យទៅ ៥០០ ពាក្យក្នុងទម្រង់ជា pdf)
  • ឬទម្រង់ច្នៃប្រឌិតផ្សេងទៀតដែលក្រៅពី mp3 និង mp4 ទាក់ទងនឹងប្រធានបទ។

 

ការដាក់ស្នើអាចជាភាសាអង់គ្លេស ឬទាំងពីរភាសា អង់គ្លេស និងខ្មែរ។

 

លក្ខខណ្ឌ​នៃ​ការ​ប្រកួត និង​រយៈពេល​ដាក់​ពាក្យ

  • ការដាក់ស្នើទាំងអស់ត្រូវតែធ្វើឡើងក្រោមប្រធានបទនៃការប្រកួតចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ ការដាក់ស្នើត្រូវតែជាឯកសារដើម និងមិនត្រូវបានធ្លាប់បោះពុម្ពពីមុនមក ត្រូវធានាថាជាស្នាដៃផ្ទាល់ខ្លួនបង្កើតឡើងដោយអ្នកចូលរួមប្រកួតដែលមិនរំលោភលើកម្មសិទ្ធិបញ្ញារបស់ភាគីទីបីណាមួយឡើយ។ 
  • ​តាមរយៈការដាក់ពាក្យ អ្នកចូលរួមយល់ព្រមផ្តល់សិទ្ធិឱ្យមជ្ឈមណ្ឌលខេមរសិក្សា ​ ក្នុងការប្រើប្រាស់ការងាររបស់ពួកគេ សម្រាប់គោលបំណងផ្សព្វផ្សាយ ឬទំនាក់ទំនង ដោយគ្មានសំណង ឬការយល់ព្រមបន្ថែមទៀតពីអ្នកចូលរួម។
  • ការវិនិច្ឆ័យផ្អែកលើលក្ខណៈដូចជា៖ ប្រភពដើម ភាពច្នៃប្រឌិត ប្រធានបទពាក់ព័ន្ធទៅនឹងមជ្ឈមណ្ឌលខេមរសិក្សា និងគុណសម្បត្តិសិល្បៈ ឬលក្ខណៈទាំងមូល។ ការ​សម្រេច​របស់​គណៈកម្មការគឺ​ជា​ការសំរេចចុងក្រោយ រាល់ការតវ៉ាទាក់ទង​នឹង​លទ្ធផល​គ្មានប្រសិទ្ធភាព។
  • មជ្ឈមណ្ឌលខេមរសិក្សារក្សាសិទ្ធិក្នុងការកែប្រែ ឬលុបចោលការប្រកួតនេះ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • តាមរយៈការចូលរួមក្នុងការប្រកួត អ្នកចូលរួមបញ្ជាក់ថាបានអាន និងយល់ពីគោលការណ៍ ហើយយល់ព្រមគោរពតាម។
  • មានតែអ្នកឈ្នះទេដែលនឹងត្រូវបានទាក់ទងបន្ទាប់ពីរយៈពេលនៃការទទួលពាក្យប្រលងបញ្ចប់។

 

រង្វាន់

ការប្រលងនេះនឹងជ្រើសរើសអ្នកឈ្នះចំនួន២នាក់៖ អ្នកឈ្នះពានរង្វាន់ដោយជម្រើសគណៈកម្មការ និង អ្នកឈ្នះពានរង្វាន់ជម្រើសសាធារណជន។ អ្នកឈ្នះពានរង្វាន់ជម្រើសគណៈកម្មការ និងអ្នកឈ្នះពានរង្វាន់ជម្រើសសាធារណជន នឹងទទួលបានលិខិតសរសើរទទួលស្គាល់សមិទ្ធផលរបស់ពួកគេ និងឱកាសបង្ហាញស្នាដៃនៅលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយបណ្តាសង្គមរបស់មជ្ឈមណ្ឌលខេមរសិក្សា។

 

លក្ខខណ្ឌជ្រើសរើស

-​អ្នកឈ្នះពានរង្វាន់ជម្រើសគណៈកម្មការ៖ ត្រូវបានជ្រើសរើសដោយគណៈកម្មការរបស់មជ្ឈមណ្ឌលខេមរសិក្សាផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួនបួនរួមមាន៖ ភាពដើម ភាពច្នៃប្រឌិត ទាក់ទងជាមួយនឹងប្រធានបទនៃការប្រកួត និងគុណសម្បត្តិសិល្បៈ ឬលក្ខណៈដែលបង្ហាញពីទេពកោសល្យ និងជំនាញពិសេសរបស់អ្នកចូលរួម។

-អ្នកឈ្នះពានរង្វាន់ជម្រើសសាធារណជន៖ ត្រូវបានកំណត់ដោយការចូលចិត្តរបស់សាធារណជនទូទៅនៅលើទំព័រ ហ្វេសប៊ុកមជ្ឈមណ្ឌលខេមរសិក្សា។ អ្នកចូលរួមដែលទទួលបានការ Likes, Comments និង Share ច្រើនជាងគេនឹងត្រូវប្រកាសជាអ្នកឈ្នះ។

 

សូមចុចទីនេះដើម្បីដាក់ពាក្យ

Share!

25 Years of CKS

Click for our
Students

Stay in touch

Subscribe to our newsletter for CKS updates.

Our website uses cookies to help ensure you have the best experience while visiting khmerstudies.org.